Wednesday, September 30, 2015

ពុទ្ធសាសនា​នឹងយុវជនខ្មែរ

ប្រជាជនខ្មែរ​អប់រំ​កូន​ចៅ​តាម​ប្រពៃណី​បុរាណ គឺ​ឲ្យ​កូន​ចៅ​ទៅរៀន​នៅ​វត្ត។ កូន​ខ្មែរ​ទោះ​ជា​ព្រះ​រាជ​បុត្រ​ក្ដី បុត្រ​មន្ត្រី​ក្ដី កូន​ចៅ​ប្រជានុរាស្ត្រ​ក្ដី ទាំង​អស់​ទៅ​រៀន​នៅ​វត្ត​យក​វត្ត​ជា​សាលារៀន វត្តមួយៗ ត្រូវ​បង្រៀន​មុខ​វិជ្ជា​បាន​គ្រប់​យ៉ាង​បង្រៀន​អក្សរ នព្វន្ត ការ​រចនា ការ​ស្ថាបនា ច្បាប់​សីលធម៌ នឹង​ធម៌អាថ៌ ពុទ្ធសាសនា។ កូនខ្មែរ​ដែល​បាន​រឿន​សូត្រ​ចេះ​ដឹង​គួរ​សម​ហើយ ត្រូវ​បួស​ជា​សាមណេរ​ភិក្ខុ កើត​ទៅ​ជា​ទំនៀម​ថា កូន​ប្រុស​អាយុ ១២ ឆ្នាំ ត្រូវ​បួស​ជា​សាមណេរ​សង​គុណ​មាតា អាយុ ២១ ឆ្នាំ ត្រូវ​បួស​ជា​ភិក្ខុ សង​គុណ​បិតា បួស​ហើយ​ត្រូវ​រៀន​សូត្រ​វិជ្ជា​ខ្ពង់ខ្ពស់​ទៅ​ទៀត រៀន​បាលី​ រៀន​ធម៌អាថ៌ពុទ្ធវចនៈ ។ល។

Friday, September 25, 2015

Kẻ làm cha mẹ phải lấy năm điều này chăm sóc con cái:

1. Ngăn con đừng để làm ác
2. Chỉ bày những điều ngay lành.

3. Thương yêu đến tận xương tủy.

4. Chọn nơi hôn phối tốt đẹp.

5. Tùy thời cung cấp đồ cần dùng..

Này Thiện Sinh, kẻ làm con kính thuận và cung phụng cha mẹ, cha mẹ thương con, bảo bọc cho con thế thì gia đình ấy được hạnh phúc, xã hội bình an, phương ấy được an ổn không có điều lo sợ.
Đạo hiếu làm con, phận làm cha mẹ.
Kẻ làm con phải kính thuận cha mẹ với năm điều:

1. Cung phụng không để thiếu thốn.

2. Muốn làm gì thưa cha mẹ biết.

3. Không trái điều cha mẹ làm.

4. Không trái điều cha mẹ dạy.

5. Không cản chánh nghiệp mà cha mẹ làm.
Lời Phật Dạy về đạo làm người



Tránh bốn việc ác và sáu việc làm hao tổn tài sản
Khi Phật ở tại núi Kỳ-xà-quật, dẫn đầu đoàn khất thực với đại chúng hai ngàn năm trăm vị Tỳ-Kheo đi vào thành, đức Thế Tôn thấy một gia chủ tử tên Thiện Sanh đang lễ sáu phương, Ngài hỏi:
“Vì sao, ngươi vào buổi sáng sớm ra khỏi thành, đi đến khu công viên, với cả người còn ướt đẫm, mà ngươi lại lạy các phương như thế?”

Thiện Sinh bạch Phật:
Khi cha con sắp chết có dặn: “Nếu con muốn lạy, trước hết hãy lạy các phương Đông,Tây, Nam, Bắc, trên và dưới”. Con vâng lời cha dạy không dám chống trái.”

Phật bảo Thiện Sanh:
“Này con trai trưởng giả! Quả có cái tên các phương đó chứ không phải không. Nhưng trong pháp Hiền Thánh của ta chẳng phải lễ sáu phương như thế là cung kính đâu.”


Thiện Sinh thưa:
“Cúi xin đức Thế Tôn thương dạy cho con cách lễ sáu phương theo pháp Hiền Thánh.”
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា

- បច្ចុប្បន្ន ឪពុកម្ដាយ​ភាគ​ច្រើ​ន​បាន​តែ​ចិញ្ចឹម​ តែ​មិន​បាន​មើល​រក្សា។ ការ​ចិញ្ចឹម​បែប​នេះ សំដៅ​ដល់​ការ​បម្រុង​បម្រើ​ដោយ​នឹក​ថា ខ្លួន​ខ្វះ​ភាព​ស្និតស្នាល​ជា​មួយ​កូន ក៏​ព្យាយាម​យក​វត្ថុ​លុយ​កាក់​មក​ឲ្យ តែ​មិន​បាន​មើល​រក្សា​គេ​ឡើយ មិន​បាន​បំពេញ​តួនាទី​ជា​ឪពុកម្ដាយ ក៏​ក្លាយ​ជា​បញ្ហា​ច្របូក​ច្របល់​ថែម​មួយ​ប្រការ​ទៀត គឺ​ឪពុកម្ដាយ​ធ្វើ​ឲ្យ​ក្មេង​ផ្ដេកផ្តួល​ទៅ​ក្នុង​ការ​និយម ការ​បរិភោគ​ប្រើប្រាស់ ព្រោះ​ថា​ឪពុកម្ដាយ​ធ្លាប់​តែ​យកចិត្ត​យកថ្លើម​ដោយ​គ្រឿង​បរិភោគ​លុយ​កាក់​មក​ឲ្យ ក្មេង​ក៏​មាន​សេចក្ដី​សុខ​ក្នុង​ការ​បរិភោគ។ ឪពុកម្ដាយ​ក៏​សំដែង​នូវ​សេចក្ដី​ស្រឡាញ់​ដល់​កូន ដោយ​ឲ្យ​កូន​សម្ភារៈ​ជំនួស​ការ​ហ្វឹកហាត់​អប់រំ​ឲ្យ​ក្មេង​ឈាន​ឡើង​កាន់​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ក្នុង​ការ​យល់​ដឹង​ និង សេចក្ដី​ល្អ។

           អ្វីទៅជីវិត?

បញ្ចខន្ធ​ ដែល​យើង​នាំ​គ្នា​ហៅ​ថា​ជា​សត្វ​ ជា​បុគ្គល​ ឬ​ថា​ជា​តួ​ខ្លួន​ ការ​ពិត​ទៅ​វា​គ្រាន់​តែ​ជា​​ឈ្មោះ​ ដែល​ត្រូវ​បាន​មនុស្ស​សន្មត​ឡើង​ដើម្បី​ប្រើ​ប្រាស់សម្រាប់​ហៅ​ ការរួម​បញ្ចូល​គ្នា​នៃ​ខន្ធ​ទាំង​ ៥​ នេះ​ប៉ុណ្ណោះ ។

ខន្ធ​ទាំង​ ៥​ នេះ​ជា​សភាវៈមិន​ទៀង​ទាត់​ ហើយ​ទាំង​អស់​តែង​តែ​ផ្លាស់​ប្តូរ​ជា​និច្ច​ ។​ សភា​វៈ​ណា​មិន​ទៀង​ សភា​វៈ​នោះ​ជា​ទុក្ខ​ (យំ អនិច្ចំ​ តំ​ ទុក្ខំ ) ។ នេះ​គឺ​អត្ថ​ន័យ​ដ៏​ពិត​ប្រាកដ​ នៃ​ព្រះ​ពុទ្ធ​វចនៈ​ដែល​ថា​ " និ​យាយ​ដោយ​ខ្លី ឧ​បាទានក្ខន្ធ ៥​ ជា​ទុក្ខ " ។​
គំនិត​កូន​ល្អ


គំនិត​កូន​ល្អ គុណ​របស់​មាតាបិតា​ប្រៀប​ជា​មួយ​របស់​សុទ្ធ​តែ​ធំៗ​ឬ​ធ្ងន់​ៗ​ដូច​ជា​ផែន​ដី ភ្នំ​ព្រះសុមេរុ​ ឬ លំហរ​អាកាស​សមុទ្រ​ជាដើម ជីវិត​យើង​ជា​កូន​ត្រូវ​បាន​សម្ព័ន្ធ​គ្នា​ជា​មួយ​មាតាបិតា ដែល​ជា​បុគ្គល​មុន​ដំបូង​បង្អស់​ និង ជា​បុព្វការី​របស់​កូន​ប្រុស​ស្រី​ ដូច្នេះ​ទើ​បយើង​ត្រូវ​នឹក​រលឹក​ដោយ​គំនិត​ល្អ​ថា តើ​យើង​ត្រូវ​ជា​កូន​ត្រូវ​តប​ស្នង​សងគុណ​លោក​វិញ​យ៉ាង​ណា?
ការងារ​ដើម្បី​ប្រទេសជាតិ


ការងារ​ដើម្បី​ប្រទេស​ជាតិ យើង​ត្រូវ​មាន​សតិសម្បជញ្ញៈ ស្រលាញ់​ជាតិ​គឺ​មនុស្ស​ទាំង​អស់​ក្នុង​ប្រទេស​ខ្លួន យើង​ត្រូវ​តាំង​ចិត្ត​ធ្វើ​បុណ្យ​ជា​មួយ​មនុស្សរាប់​លាននាក់ ដោយ​ស្មារតី​ស្រលាញ់ និង គោរពប្រទេសជាតិ យើង​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​រស់​នៅ​ជា​សុខក្សេមក្សាន្ត។

ធ្វើការងារ​ដើម្បី​ប្រទេសជាតិ ព្រោះ​ស្រលាញ់​ជាតិ ពោល​គឺ​ការ​ឃើញ​ដល់​ប្រយោជន៍​រួម​របស់​ជន​រួម​ជាតិ មិន​ឃើញ​តែ​ប្រយោជន៍​ខ្លួន ម្លោះ​ហើយ​ធ្វើការងារ​អ្វីៗ​ក៏​ធ្វើ​ដើម្បី​ប្រយោជន៍​រួម មិន​ធ្វើ​ដើម្បី​តែប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង​ឡើយ។

ការងារ​ក្នុង​រង្វង់​គ្រួសារ


ការងារ​ក្នុង​រង្វង់​គ្រួសារ


ការងារ​ក្នុង​រង្វង់​គ្រួសារ យើង​ត្រូវ​មាន​សតិសម្បជញ្ញៈ​ស្រលាញ់​រាប់​អាន​ក្រុម​គ្រួសារ​របស់​យើង​ព្រោះ​យើង​រស់​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ រស់​នៅ​ក្នុង​វង្សត្រកូល ត្រូវ​ថែទាំ​វង្ស​ត្រកូល​ឲ្យ​បាន​ល្អ​ផង។


យើង​ត្រូវ​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​ប្រយោជន៍​សុខ​ដល់​គ្នា​ច្រើន​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច​ជា​ភរិយាស្វាមី​ដែល​រស់​នៅ​ជា​មួយ​គ្នា​ជា​ដើម គឺ​ស្វាមី​រស់​នៅ​ដើម្បី​ភរិយា ចំណែក​ភរិយា​ក៏​រស់​នៅ​ដើម្បី​ស្វាមី​របស់​ខ្លួន​ដែរ កាល​បើ​មាន​កូន​ហើយ យើង​ជាមាតា​បិតា​ក៏​រស់​ដើម្បី​កូន ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កូន។

ផែន​ដី

                                                                                    ផែន​ដី

អ្នក​ណា​ៗ ដាក់​ចុះ​ទម្លាក់​ចោល​នូវ​របស់​ស្អាត ឬ​មិន​ស្អាត​យ៉ាង​ណា ផែន​ដី​ក៏​រមែង​នៅ​ស្ងៀម​មាន​សភាព​ស្មើៗ​ជានិច្ច មិន​មាន​ការ​ស្រលាញ់ ឬ​ស្អប់​ឡើយ ក៏​ដូច​ជា​មនុស្ស​ដែល​មាន​ចិត្ត​បាន​អប់​រំ​ទូន្មាន​ហើយ រមែង​មិន​មាន​នូវ​អាការ​ឡើង​ចុះ គឺ​មិន​ស្រឡាញ់​មិន​ស្អប់​ចំពោះ​អារម្មណ៍​ល្អ ឬ​មិន​ល្អ​នោះ​ឡើយ។

ផែន​ដី​រមែង​ទ្រទ្រង់​នូវ​អ្វីៗ​សព្វ​យ៉ាង ដូច​ជា​ផ្ទះ​សំបែង​ទីកន្លែង ដើមឈើ​ ព្រៃភ្នំ ទន្លេសមុទ្រ និង​មនុស្ស​សត្វ​ជា​ដើម ដោយ​មិន​មាន​ការ​ខ្ជិលច្រអូស​ណា​មួយ​ទេ ក៏ដូច​ជា​ការ​មិនខ្ជិល​ច្រអូស​នៃ​មនុស្ស​ល្អ ព្យាយាម​បំពេញ​នូវ​ករណី​កិច្ច​ក៏​ប្រសើរ​ទាំង​ឡាយ ទៅ​តាម​តួនាទី​របស់​ខ្លួន និង​ជាមនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ជាទី​អាស្រ័យ​នៅ នៃ​មនុស្ស​សត្វ​ទាំង​ឡាយ​ដទៃ​បាន​យ៉ាង​ច្រើន​ទៀត​ផង។

Thursday, September 10, 2015

បាយចិញ្ចឹមចិត្ត
អង្ករភក្ដី                          ដាក់ឆ្នាំងខន្តី                       ថែមទឹកមេត្តា
ដុតអុសសច្ចៈ                 ដាក់ភ្លើងករុណា                បាយព្រះធម្មា
                                        រសជាតិអមតៈ។


បាយចិញ្ចឹមចិត្ត              ផ្សះទុក្ខភ័យភិត                 ពិសិដ្ឋត្រជាក់
ផ្ដល់ក្តីសុខស្ងប់              ជួបអរិយមគ្គ                      ឆ្ពោះលោកុត្តរៈ
                                        ឆ្លងវដ្ដសង្សារ ។

អត្ថបទកំណាព្យ

 ពុកថា.........ម៉ែថា...............‌!

         ម៉ែថា ត្រូវត្រាប់សត្វត្រដេវវ៉ិច                ដេកមិនភ្លឹកភ្លេចស្មារតីប្រយ័ត្ន
ពុកថា រៀនធម៌កុំសូត្រតែមាត់                ប្រឹងប្រតិបត្តិផងទើបយល់បាន។
ម៉ែថា ស្ទឹងដប់មិនស្កប់ទន្លេ                    ច្បាប់គ្រូល្អទេកុំប៉ងបំពាន
ពុកថា ចង់សុខស្រណុកស្ងប់ក្សាន្ត        ត្រូវប្រឹងឱ្យបានចិត្តសមាធិ។

Wednesday, September 9, 2015

ខេត្តអានយ៉ាង ( មាត់ជ្រូកកម្ពុជាក្រោម )

ខេត្ត​អាន​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម (ខេត្ត​មាត់ជ្រូក​កម្ពុជាក្រោម​) (AnGiang​) ៖
ទិដ្ឋភាព​ខេត្ត​មាត់ជ្រូក​៖

អត្ថន័យ​ពាក្យ​ថា​មាត់ជ្រូក​:
យោង​តាម​វចនានុក្រម​ខ្មែរ​របស់​ស​ម្តេ​ច​ព្រះសង្ឃ​រាជ​ជួន​ណា​ត (ជោ​ត​ញ្ញា​ណោ​) បោះពុម្ព​ឆ្នាំ 1967 បាន​ពន្យល់​ត្រង់​ពាក្យ​ថា​«​មាត់ជ្រូក​»​មានន័យ​យ៉ាង​នេះ​:
មាត់ជ្រូក (ភាសា​វៀតណាម​ហៅ​ចូ​វ​ដុក​) ខែត្រទ្រាំង​ត្រើយ​ត្បូង (ខែត្រ​តាកែវ​សព្វថ្ងៃ​នេះ​) ។

រឿង​អរិយ​ព្រាន​មាន​សីល​ជា​ខ្លឹម (ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​សកម្មភាព)



           កាល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​នឹង​បាន​ត្រាស់​ថ្មី​ៗ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោស បញ្ចវ​គ្គិយភិក្ខុ នៅ​ក្នុង​ព្រៃ​ឥសីបតន​មិគទាយ​វ័ន ត្រា​តែ​បាន​សម្រេច​ព្រះ​អរហត្ត​ផល​គ្រប់​អង្គ ។ លំដាប់​នោះ​ព្រះ​អង្គ​ទ្រង់​ប្រោស​យសកុលបុត្ត​ឲ្យ​បាន​សម្រេច​ព្រះ​អរហត្ត​ផល ព្រម​ទាំង​សម្លាញ់​ទាំង​៤​នាក់​ទៀត គឺ​ព្រះ​វិមលត្ថេរ ព្រះ​សុពាហុកត្ថេរ១ ព្រះ​បុណ្ណជិ១​ព្រះ​គវម្បតិ ១ ។

ខ្លឹមសារនៃជីវិត



ជីវិត​របស់​មនុស្ស​យើង រមែង​តែង​តែ​មាន​នូវ​បញ្ហា  ជា​រឿយ​ៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ដោយ​ច្រើន​គឺ   បញ្ហា​តាម​ផ្លូវ​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​មាន​ធម៌​សម្រាប់  ដោះ​ស្រាយ​ទេ វា​រមែង​មាន​ការ​លំបាក​តាន​តឹង​ក្នុង​ចិត្ត​ជា   ពិត​ប្រាកដ ហើយ​វា​អាច​គ្រប​សង្កត់​ចិត្ត​បានយូរ​ទៀត​ផង។

ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?




សាសនិក​នៅ​ក្នុងពាហិរសាសនា​ជាច្រើន វៀរ​តែព្រះពុទ្ធសាសនា​ពួក​គេ​បាន​ជឿ​ថា សាសនាទាំងអស់​មាន​ដើម​កំណើត​មក​ពី​ស្ថាន​សួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬ​ព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជា​អ្នក​បង្កើត​ឡើង ព្រមទាំងបាន​ចុះ​មក​ផ្សព្វផ្សាយ ឬ​បង្រៀន​មនុស្ស​ឲ្យ​ដឹង​ពី​ត្រៃវេទ របស់​ខ្លួន​ដោយ​បង្កើត​ឡើង​ជា​គម្ពីរ​ក្បួន​ខ្នាត​សម្រាប់​ឲ្យ​មនុស្ស​សូត្រ​សរសើរ ឬ​សូត្រ​បួងសួង​ក្នុងពិធី​ផ្សេងៗ​ជាដើម។ ឯសាសនា​ផ្សេង​ទៀត​ក៏​មាន​ការ​ជឿ​ថា ដើម្បី​ចូលកាន់​សាសនា​របស់​ពួក​គេ​បាននោះ លុះ​តែ​ជឿ​ឲ្យ​ស៊ប់​កុំ​សង្ស័យ​ចំពោះ​ព្រះ​របស់​ពយក​គេ​ជាដើម នោះ​ទើប​ព្រះជាម្ចាស់ ឬ​ព្រះសួគ៌​របស់​ពួក​គេ​ចុះ​មក​ជួយ​យឹងយោង​បាន ហើយ​ត្រូវ​មាន​ការ​ស្បថសច្ចា អធិដ្ឋានចំពោះ​ព្រះដ៏បរិសុទ្ធ​របស់​ពួក​គេ នោះ​ទើប​ព្រះអាច​ជួយ​ប្រោសបាន ឬ​ជួយ​លុបលាង​បាប​ឲ្យ​សាវក​នោះ​បាន...។

ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥





១. កាមឆន្ទនីវរណៈ កំចាត់​ដោយ​អសុភនិមិត្ត សេចក្ដី​សម្គាល់​ថា មិន​ល្អ​មិន​ស្អាត។
            ធម៌​សម្រាប់​លះ​កាមឆន្ទនីវរណៈ គឺ៖
ក). អសុភនិមិត្ត ឧគ្គហោ រៀន​និមិត្ត​ក្នុង​អសុភកម្មដ្ឋាន
ខ). អសុភភាវនានុយោគោ ខំចម្រើន​អសុភកម្មដ្ឋាន
គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួម​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង ៦
ឃ). ភោជនេ មត្តញ្ញុតា ដឹង​ប្រមាណ​ក្នុង​ភោជន
ង). កល្យាណមិត្តា ភប់ប្រសព្វនឹង​កល្យាណមិត្ត
ច). សប្បាយកថា និយាយ​សំដី​ដែល​ជាទី​សប្បាយ គឺ​ពាក្យដែល​គួរ​និយាយ

ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ



ព្រះ​រាជា មានកម្លាំង ទ្រង់​សង្កត់​សង្កិន នូវពួក​ស្តេចជា សត្រូវ លុះទ្រង់​ឈ្នះ​សង្គ្រាម​ហើយ ទើប​សាងទីក្រុងក្នុងដែនដែល​ទ្រង់ឈ្នះ​ហើយនោះ ។ ទ្រង់​ឱ្យជាង​ធ្វើកំពែងស្នាម​ភ្លោះសសរ​ខឿន ខ្លោងទ្វារនិងប៉មទាំងឡាយ​ផ្សេង​ៗជា​ច្រើនក្នុង​នគរ ។ ទ្រង់ឱ្យ​ជាងធ្វើផ្លូវត្រឡែង​កែងផ្លូវថ្នល់រានផ្សារ​ជា​ចន្លោះដែល​តាក់តែងល្អព្រមទាំង​សភាសម្រាប់​វិនិច្ឆ័យនូវ​សេចក្តី​ចម្រើននិងសេចក្តី​មិន ចម្រើន​ក្នុងនគរ​នោះ ។



ព្រះរាជាអង្គ​នោះទ្រង់​តាំងសេនា​មាត្យដើម្បីឱ្យសង្កត់​សង្កិននូវពួក​សត្រូវឱ្យ​ស្គាល់​ទោសនិងមិនមែន​ទោស ដើម្បីរក្សា នូវពួកពល ។ ព្រះរាជាអង្គ​នោះ ទ្រង់តាំង​បុរសអ្នករក្សានូវ​ភណ្ឌៈ ជាអ្នក ឈ្លាស​វៃក្នុងការ​ទុកដាក់ ដើម្បី​ប្រយោជន៍រក្សា​នូវភណ្ឌៈ ដោយ ព្រះរាជ​បំណងថា កុំឱ្យភណ្ឌៈ របស់​យើង​វិនាស​ទៅបានឡើយ ។

សម្បរាយិកត្ថ៖ ប្រយោជន៍ក្នុងបរលោក៤យ៉ាង


សទ្ធាសម្បទា ៖ ដល់ព្រមដោយសទ្ធា
សីលសម្បទា ៖ ដល់ព្រមដោយសីល
ចាគសម្បទា ៖ ដល់ព្រមដោយការបរិច្ចាគទាន
បញ្ញាសម្បទា ៖ ដល់ព្រមដោយបញ្ញា

អត្ថបទកំណាព្យ ៖ ម្លប់អមតៈ


ម្លប់ធម៌នាំស្ងប់កប់បាបកើបបុណ្យ 
គេចទោសកៀរគុណបង្កើននិស្ស័យ
ម្លប់ធម៌ជាធ្នាក់ទាក់បុណ្យរាល់ថ្ងៃ
សុច្ឆន្ទៈភក្ដីមេត្តាករុណា ។
ម្លប់ធម៌លាងច្រះកិលេសស្តើងរាក់
រេចរឹលលោភៈទោសៈអវិជ្ជា
ម្លប់ធម៌បិទផ្លូវសត្រូវទមិឡមារ
បង្ហាញាត់ទ្វារនៃព្រះនិព្វាន ។
និពន្ធដោយ៖ ឧបាសក​ ហ៊ិម ឆាន់


សាគរ៤ប្រការ

១.សង្សារសាគរ៖ សមុទ្យគឺសង្សារ

២.ជលសាគរ​៖ សមុទ្រ គឺមហាសមុទ្រ

៣.នយសាគរ៖ សមុទ្រគឺន័យ បានដល់ពុទ្ធវចនៈ

៤.ញាណសាគរ៖ សមុទ្រគឺព្រះញាណ