ទោសរបស់បព្វជិតប្រព្រឹត្តមិនល្អ
បុគ្គលដែលស្លៀកពាក់សំពត់លឿង តែមិនសង្រួមតាមធម៌របស់សមណៈ ក៏មិនរួចពីនរកឡើយ ; ដូចមានពុទ្ធភាសិតជាគ្រឿងទូន្មានចិត្តរបស់បព្វជិត ម្យ៉ាងទៀតថា ៖
កាសាវកណ្ឋា ពហវោ បាបធម្មា អសញ្ញតា
បាបា បាបេហិ កម្មេហិ និរយំ តេ ឧបបជ្ជរេ។
សេចក្ដីថា៖ មនុស្សទាំងឡាយជាច្រើននាក់ ដែលមានសំពត់កាសាវៈជាប់នឹងក គឺស្លៀកដណ្ដប់សំពត់លឿង តែជាអ្នកមានធម៌លាមកអម្បាលនោះ តែងធ្លាក់ទៅកើតក្នុងនរកដោយអំពើលាមកទាំងឡាយដែលគេបានធ្វើហើយ។
ន័យមួយទៀត ៖ អ្នកបួសដែលទ្រុស្ដសីលហើយបរិភោគអាហាររបស់ទាយកដែលគេប្រគេនដោយសន្ធានោះមិនស្រួលទេ, សូវបរិភោគដុំដែកដែលកំពុងក្ដៅវិញ ស្រួលជាង
ដូចមានពុទ្ធភាសិតជាគ្រឿង សង្កត់ចិត្តរបស់អ្នកបួសម្យ៉ាងទៀតថា
សេយ្យោ អយោគុឡោ ភុត្តោ អគ្គិសិខូបមោ
យព្ចោ ភុព្ជោយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ អសញ្ញតោ។
សេចក្ដីថា៖ បព្វជិតដែលទ្រុស្ដសីល ជាអ្នកមិនសង្រួម ក៏បរិភោគដុំបាយរបស់ជនានុជនអ្នកនៅក្នុងដែន ( នោះ ) មិនមែនស្រួលទេ, សូវបរិភោគដុំដែកដែលក្ដៅដូចរងើកភ្លើងវិញជាជាង។
ព្រោះលោកុត្តមាចារ្យជាម្ចាស់ បានសម្ដែងបង្ហាញទោសទុក្ខរបស់បុគ្គលជាបព្វជិតនិងសមណៈ មានន័យផ្សេងៗ ដូចសំដែងមកនោះ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
Sunday, October 18, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment