Wednesday, September 9, 2015
ធម៌ជាគ្រឿងកំចាត់នីវរណៈ ៥
១. កាមឆន្ទនីវរណៈ កំចាត់ដោយអសុភនិមិត្ត សេចក្ដីសម្គាល់ថា មិនល្អមិនស្អាត។
ធម៌សម្រាប់លះកាមឆន្ទនីវរណៈ គឺ៖
ក). អសុភនិមិត្ត ឧគ្គហោ រៀននិមិត្តក្នុងអសុភកម្មដ្ឋាន
ខ). អសុភភាវនានុយោគោ ខំចម្រើនអសុភកម្មដ្ឋាន
គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួមទ្វារក្នុងឥន្ទ្រិយទាំង ៦
ឃ). ភោជនេ មត្តញ្ញុតា ដឹងប្រមាណក្នុងភោជន
ង). កល្យាណមិត្តា ភប់ប្រសព្វនឹងកល្យាណមិត្ត
ច). សប្បាយកថា និយាយសំដីដែលជាទីសប្បាយ គឺពាក្យដែលគួរនិយាយ
២. ព្យាបាទនីវរណៈ កំចាត់ដោយមេត្តាភាវនាការចម្រើនមេត្រីចិត្តទៅរកសត្វទាំងឡាយទាំងពួង។
ធម៌សម្រាប់លះព្យាបាទនីវរណៈ គឺ៖
ក). មេត្តានិមិត្តស្ស ឧគ្គហោ រៀននិមិត្តក្នុងមេត្តា
ខ). មេត្តាភាវនានុយោគោ ខំចម្រើនមេត្តាភាវនា
គ). កម្មស្សកតាបច្ចវេក្ខណា ពិចារណាសេចក្ដីដែលសត្វមានកម្មជារបស់ៗខ្លួន
ឃ). បដិសង្ខាពហុលតា ខំរំពឹងពិចារណាច្រើនដង
ង). កល្យាណមិត្តតា ភប់ប្រសព្វនឹងកល្យាណមិត្ត
ច). សប្បាយកថា និយាយតែសម្តីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ
៣. ថីនមិទ្ធនីវរណៈ កំចាត់បង់ដោយបណ្ដុះសេចក្ដីព្យាយាមឲ្យមានឡើង។
ធម៌សម្រាប់លះថីនមិទ្ធនីវរណៈ គឺ៖
ក). អតិភោជនេ និមិត្តគ្គាហោ កាន់យកនិមិត្ត គឺនឹកសង្កេតក្នុងការបរិភោគច្រើនពេក
ខ). ឥរិយាបថសម្បរិវត្តនតា ខំផ្លាស់ប្ដូរឥរិយាបថឲ្យបានស្រួល
គ). អលោកសញ្ញាមនសិការោ មនសិការៈអលោកសញ្ញា គឺខំធ្វើចិត្តឲ្យស្វាង
ឃ). អព្តោកាសវាសោ នៅតែក្នុងទីវាល ទីទំនេរ
ង). កល្យាណមិត្តតា ភប់ប្រសព្វតែនឹងកល្យាណមិត្ត
ច). សប្បាយកថា និយាយតែសម្ដីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ។
៤. ឧទ្ធច្ចកុក្កុច្ចនីវរណៈ កំចាត់បង់ដោយធ្វើចិត្តឲ្យស្ងប់។
ធម៌សម្រាប់លះឧទ្ធច្ចកុក្កុច្ចនីវរណៈ គឺ៖
ក). ពហុស្សុតតា សភាពជាបុគ្គលបានស្ដាប់ បានរៀនច្រើន
ខ). បរិបុច្ឆកតា ប្រឹងសាងសួរនូវកិច្ចដែលគួរ និងមិនគួរ
គ). វិនយេ បកញ្ញុតា ចេះដឹងស្ទាត់ក្នុងវិន័យ
ឃ). វុឌ្ឍសេវតា ចូលទៅរកលោកអ្នកចាស់ព្រឹទ្ធាចារ្យឬលោកអ្នកចម្រើនដោយគុណ
ង). កល្យាណមិត្តតា ភប់ប្រសព្វតែនឹងកល្យាណមិត្ត
ច). សប្បាយកថា និយាយតែសម្ដីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ។
៥. វិចិកិច្ឆានីវរណៈ កំចាត់បង់ដោយយោនិសោមនសិការៈ ធ្វើទុកក្នុងចិត្តដោយយោបល់។
ធម៌សម្រាប់លះវិចិកិច្ឆានីវរណៈ គឺ៖
ក). ពហុស្សុតតា សភាពជាបុគ្គលបានស្ដាប់ បានរៀនច្រើន
ខ). បរិបុច្ឆកតា ប្រឹងសាកសួរនូវកិច្ចដែលគួរ និងមិនគួរ
គ). វិនយេ បកតញ្ញុតា ចេះដឹងស្ទាត់ក្នុងវិន័យ
ឃ). អធិមោក្ខពហុលតា ច្រើនដោយការបង្អោនចិត្តជឿ
ង). កល្យាណមិត្តតា ភប់ប្រសព្វតែនឹងកល្យាណមិត្ត
ច). សប្បាយកថា និយាយតែសម្ដីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment